#CamboReport #iOS14
នេះជាវីដេអូខ្លីបង្ហាញពីការតេស្តសាកល្បងពី iOS 14 Developer Beta ជំនាន់ដំបូង នៅលើ iPhone 11 និង iPhone 7 Plus។ ខ្ញុំបានអាប់ដេតវា តាមរយៈគណនី Apple ID ផ្ទាល់របស់ខ្ញុំតែម្តង ដោយសារតែគណនី Apple ID របស់ខ្ញុំជាប្រភេទ Developer Account ស្រាប់ ដូចនេះ វាងាយស្រួលក្នុងការអាប់ដេតទេ។ ដោយឡែកយើងក៏អាប់ដេតវាបានផងដែរ សម្រាប់គណនីធម្មតា ដោយត្រូវស្វែងរក និងតម្លើង Profile iOS 14 Beta នេះ នៅតាមប្រភពផ្សេងៗនៅលើ Internet។
iOS 14 នាំមកនូវមុខងារធំៗ ថ្មីៗ និងកាន់តែសំបូរបែបជាងមុន និងសម្រាប់មុខងារពិសេស ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងនោះ មានដូចជា Widget, Back Tap, App Library, Pictures in Pictures, កម្មវិធី Maps និង Message ទទួលបានកំណែប្រែថ្មី, មុខងារ App Clip និងជាច្រើនផ្សេងទៀត....។
បញ្ជាក់ៈ នេះត្រឹមជាជំនាន់ដំបូងបំផុត សម្រាប់អ្នកជំនាញ Developer តេស្តសាកល្បងប៉ុណ្ណោះ មិនសម្រាប់បញ្ចេញជាសាធារណៈ នៅឡើយទេ ដូចនេះ វានៅមានកំហុសឆ្គងបច្ចេកទេស និង Error ច្រើន ថ្មក៏ស៊ីខ្លាំងផងដែរ ហេតុដូចនេះអ្នកទាំងអស់គ្នា ពុំគួរប្រថុយតម្លើងមកកាន់ Beta Version នៅក្នុងពេលនេះទេ គប្បីចាំនៅក្នុងពេលប៉ុន្មានខែទៀត នៅពេលដែល Apple ប្រកាសបញ្ចេញវាផ្លូវការ ជាសាធារណៈ។
អរគុណសម្រាប់ការទស្សនា!!
កុំភ្លេចចុច Like និង Share
www.cambo-report.com

Комментарии выключены